នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាបច្ចេកទេស ដុនបូស្កូ ហាដ្រាន ខេត្តកែប ពិតជាមានកិត្តិយស ដែលបានទទួលស្វាគមន៍ម្ចាស់ឧបត្ថម្ភ លោក ជឺរ៉ាដ វ៉ាន់ហាល និងភរិយា ព្រមទាំងបាននាំមកជូនក្រុមតន្ត្រីទេសចរណ៍ដ៏ធំ BIGGLES BIG BAND AMSTERDAM មកសម្ដែងជូន លោកពុក លោកគ្រូ អ្នកគ្រូ បុគ្គលិក និងប្អូនៗទស្សនា។
ក្នុងកម្មវិធីនោះផងដែរវត្តមានរបស់ លោក ជឺរ៉ាដ វ៉ាន់ហាល ជាម្ចាស់ជំនួយ, ក្រុមតន្រី្ត BIGGLES BIG BAND AMSTERDAM ដែលមកពីប្រទេស ហូឡង់,លោកពុក លី សំណាងជាអធិការសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប, លោកគ្រូ សេនរ៉ា ជានាយកសាលា រួមទាំងលោកគ្រូអ្នកគ្រូ និងសិស្សនិស្សិតទាំងអស់។
លោក ជឺរ៉ាដ វ៉ាន់ហាល បានដើរទស្សនានៅក្នុងសាលារៀន ព្រមទាំងបានសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងនិស្សិតអំពីការសិក្សា។
Mr.adrie Braat ជាប្រធានក្រុមតន្រី្ត BIGGLES BIG BAND AMSTERDAM ក៏បានសម្តែងថាគាត់មានអារម្មណ៍រំភើប រីករាយយ៉ាងក្រៃលែងដែលបានអញ្ជើញមកដល់ប្រទេសកម្ពុជានិងបាន សម្តែងជូនដល់សាលាបច្ចេកទេសដុនបូស្កូខេត្តកែប។
នៅក្នុងនោះផងដែរ លោកពុក លីសំណាង បានសម្តែងអារម្មណ៍ថា គាត់ពិតជាសប្បាយចិត្តជាពន់ពេក ដែលបានមានតន្រ្តីករមកធ្វើការប្រគុំតន្រ្តីនៅក្នុងសាលាយើង។
គួររំលឹកផងដែរថា លោក ជឺរ៉ាដ វ៉ាន់ហាល ជាម្ចាស់ជំនួយម្នាក់ដែលតែងផ្តល់ការឧបត្តមដល់សាលាដុនបូស្កូខេត្តកែបជាច្រើនលើករួចមកហើយ។
0 Comments