សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រជូននិស្សិតជាន់ខ្ពស់បច្ចេកទេស ជំនាន់ទី៧ និងទី៨ ចំនួនន ២៦៦នាក់

នៅថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រជូននិស្សិតជាន់ខ្ពស់បច្ចេកទេស ជំនាន់ទី៧ និងទី៨ បញ្ចប់ឆ្នាំសិក្សា ២០២១ និង២០២២ ចំនួនន ២៦៦នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ធ អភិបាលនៃគណៈអភិបាលខេត្ត ។
ក្នុងនោះមានវត្តមានភ្ញៀវគិត្តិយស ជាទីគោរព អភិបាលរងខេត្ត លោកឧត្តមសេនី វីរៈសេនី ស្នងការ មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធានមន្ទីរអង្គភាព នាយករងរដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គការ លោកឪពុក បងប្រុស បងស្រី លោកនាយកវិទ្យាល័យទាំងពីរ តំណាងក្រុមហ៊ុន ប្រធានសមាគមន៍សិស្សចាស់ លោកគ្រូអ្នកគ្រូ បុគ្គលិក អាណាព្យាបាល និងនិស្សិតដែលត្រូវទទួលសញ្ញាបត្រនៅពេលនេះ និងនិស្សិតកំពុងបន្តការសិក្សាទាំងអស់ជាទីរាប់អាន។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ធ បានមានប្រសាសន៍ថាអរគុណដល់ សាលាបច្ចេកទេសដុនបូស្កូខេត្តកែប ដែលបានផ្តល់កន្លែងបណ្តុះបណ្តាល ដល់យុវជនទាំងក្នុងខេត្តនិងក្រៅខេត្តនូវចំណេះ ជំនាញ បច្ចេកទេស និងការអប់រំដែលប្រកបដោយសីលធម៌ដើម្បីជាសរសទ្រូងនៃប្រទេសជាតិ។ ក្នុងនោះផងដែរ ឯកឧត្តម ក៏បានណែនាំផ្តាំផ្ញើរដល់ប្អូនៗ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ ត្រូវយកចំណេះដឹងជំនាញទៅប្រើប្រាស់ក្នុងការ ប្រកបមុខ របបចិញ្ចឹមជីវិត ប្រកបដោយសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបង្កើនកម្រិត ជីវភាពគ្រួសារ និងសង្គមជាតិ។
នៅក្នុងឱកាសនោះផងដែរ លោកពុក លី សំណាង បានសម្តែងអារម្មណ៍ថា គាត់ពិតចិត្តសប្បាយជាពន់ពេក ពេលដែលបានឃើញកូនៗ របស់គាត់ បានបញ្ចប់ការសិក្សាព្រមទាំងទទួលបាននូវការងារល្អ ធ្វើគ្រប់ៗគ្នា ដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គមជាតិរបស់យើង ដែលនិស្សិតមកពីបណ្ដាខេត្ត ដូចជា កែប កំពត តាកែវ ក្រចេះ ព្រះវិហារ រតនៈគិរី ស្ទឹងត្រែង។ គួររំលឹកផងដែរ សាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានបណ្តុះបណ្តាលសិស្សនិស្សិតអោយ បញ្ចប់ការសិក្សាជាស្ថាពរចំនួនសរុប១៣៧៥ នាក់រួចមកហើយ។ និស្សិតដែលបញ្ចប់ការសិក្សាទៅបានបម្រើការងារ នៅតាមក្រុមហ៊ុនឯកជន ស្ថាយនីទូរទស្សន៍ និងស្ថាប័នរដ្ឋជាដើម។ កិច្ចបញ្ចប់នៃកម្មវិធីក៏មានការថតរូបជុំគ្នាដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។

Post a Comment

0 Comments