ប្រវត្តិនៃការបួសរបស់បងស្រី ម៉ារៀអា រ៉ាម៉ូណា ហ្គោធារេស ឡូម៉ា

ជំរាប់សួរខ្ញុំឈ្មោះ ម៉ារៀអា រ៉ាម៉ូណា ហ្គោធារេស ឡូម៉ា (Sr. Maria Ramona Gutiérrez Loma) ខ្ញុំជាក្រុមរបស់បងស្រី និងជាបេះដូងមួយដ៏ពិសិដ្ឋ វាគឺជាក្រុមជំនុំក្នុងប្រទេស មុិកសុិក (Mexican) ។ ខ្ញុំអាចចែករំលែកពីបទពិសោធន៍មន្តិចបន្តួចរបស់ខ្ញុំក្នុងនាមជាបងស្រីម្នាក់។ តាំងពីខ្ញុំមានអាយុ២០ឆ្នាំ ខ្ញុំមានអារម្មណ៍ក្នុងចិត្តរបស់ខ្ញុំមានព្រះជាម្ចាស់ ការត្រាស់ហៅរបស់ព្រះជាម្ចាស់ចង់អោយខ្ញុំក្លាយជាបងស្រី វាមិនប្រាកដទេអំពីការហៅរបស់ព្រះជាម្ចាស់ វាមិនងាយស្រួលទេក្នុងការយល់ពីអ្វីដែលយើងចង់ធ្វើ អ្វីដែលយើងចង់ក្លាយជា សម្រាប់អនាគតរបស់យើង។
ពេលនោះខ្ញុំកំពុងសិក្សា និងធ្វើការនៅពេលនោះ ខ្ញុំមានភាពរស់រាយរាក់ទាក់ ខ្ញុំមានមិត្តច្រើន ប៉ុន្តែនៅពេលដែលជូលរួមជាសមាជិកបងស្រី ខ្ញុំមានអារម្មណ៍ថាមានអ្វីមួយនៅក្នុងខ្លួនខ្ញុំ និងនៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាមានសុភមង្គលពិតប្រាកដ។ ពេលនៅជាមួយមិត្តខ្ញុំសប្បាយចិត្ត តែត្រឡប់ទៅផ្ទះវិញ ខ្ញុំមានអារម្មណ៍មួយខ្វះខាត ពេលខ្ញុំនៅជាមួយបងស្រី ក្នុងការបម្រើសាសនា ការជួយកុមារ ខ្ញុំមានអារម្មណ៍ថាមានសុភមង្គលពេញលេញ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាជាផ្លូវរបស់ខ្ញុំ វាជាការពេញចិត្តរបស់ខ្ញុំ មូលហេតុដែលខ្ញុំនៅទីនេះ។បន្ទាប់មកខ្ញុំក៏បានសម្រេចចិត្ត យល់ព្រមចំពោះការហៅរបស់ព្រះជាម្ចាស់ ដើម្បីក្លាយជាបងស្រី កាមែល (Carmelite)។ ឥឡូវនេះខ្ញុំកំពុងប្រារព្ធខួប២៥ឆ្នាំ របស់ខ្ញុំនៃការក្លាយជាបងស្រីកាមែល (Carmelite) ពេលវេលាដើរលឿនណាស់ ខ្ញុំមានអារម្មណ៍ថាដូច២ឬ៣ឆ្នាំមុន ប៉ុន្តែឥឡូវវាគឺ២៥ឆ្នាំទៅហើយ។ ក្នុងអំឡុងពេលនោះខ្ញុំមានបទពិសោធន៍ ជាពិសេសក្នុងបេសកកម្ម នៅពេលដែលខ្ញុំធ្វើការស្បថដំបូង អ្វីដែលខ្ញុំសន្យានិងធ្វើតាមបងស្រី កាមែល ។ ខ្ញុំចាប់ផ្ដើមរស់នៅកន្លែងផ្សេងៗគ្នា នៅក្នុងប្រទេសផ្សេងៗគ្នាផងដែរ តែងតែជួបជនក្រីក្រ កុមារ ក្មេងជំទង់ គ្រួសារ ស្ថាបនិករបស់យើងគឺម្ដាយ លូអុីសុីតា (Mother Luisita) អ្នកដែលបានចាប់ផ្ដើមក្រុមបងស្រី កាមែល ។
គាត់តែងតែជួយជនក្រីក្រ អ្នកឈឺ កុមារកំព្រា អ្នកដែលមានបញ្ហាក្នុងគ្រួសារ ឬក្នុងជីវិត ហើយវាជាអ្វីដែលយើងកំពុងព្យាយាមធ្វើផងដែរ ដើរតាមដំណឹងល្អ ដើរតាមព្រះយ៉េស៊ូ ។ វាជាអ្វីដែលយើងធ្វើ គឺការជួយអ្នកដទៃ វាមិនអាស្រ័យលើខ្ញុំទេ ខ្ញុំមិនជាមនុស្សល្អ ឬជាមនុស្សត្រឹមត្រូវនោះទេ ប៉ុន្តែវាមកពីព្រះ ខ្ញុំជាឧបករណ៍សម្រាប់ធ្វើការងារឲ្យព្រះអង្គប៉ុណ្ណោះ ។ ឥឡូវនេះខ្ញុំបានចាប់ផ្ដើមវានៅ មុិសុិក(Mexico) ខ្ញុំកំពុងរៀន រៀបចំ ៩ឆ្នាំ ដើម្បីក្លាយជាអ្នកផ្សព្វផ្សាយសាសនា បន្ទាប់ខ្ញុំបានទៅសហរដ្ឋអាមេរិក នៅទីនោះជាមួយនិងជនក្រីក្រ និងការផ្សាយដំណឹងល្អ ជនចំណាតស្រុក បន្ទាប់ខ្ញុំបានទៅប្រទេសឈីលី អាមេរិកខាងត្បូង វាជាទីក្រុងតូចតែមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ បន្ទាប់ខ្ញុំបានទៅប្រទេសហ្វីលីពីន នៅទីនោះមានអ្នកក្រនិងអ្នកដែលក្របំផុត នៅទីនោះវាជាកន្លែងគ្រោះថ្នាក់ និងគ្មានការអប់រំ ឱកាសការងារមិនល្អទេ ខ្ញុំបានរៀនច្រើនពីពួកគេបន្ទាប់ពីនោះ ខ្ញុំបានមកទីនេះ ខ្ញុំនៅកម្ពុជាបាន៤ឆ្នាំហើយ វាជាបទពិសោធន៍មួយល្អ ខ្ញុំនៅតែរៀន របៀបនៃការរស់នៅក្នុងចំណោមប្រជាជន ទោះបីជាប្រទេសដែលមិនសូវមានអ្នកាន់សាសនាកាតូលិចក៏ដោយ តែខ្ញុំមានអារម្មណ៍ថាមានការស្វាគមន៍ពីមនុស្សទាំងអស់នៅទីនេះ ប្រជាជននៅទីនេះភាគច្រើនកាន់សាសនាព្រះពុទ្ធសាសនា ប៉ុន្តែយើងធ្វើការជាមួយគ្នា និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ។ បន្តរៀន ហើយខ្ញុំដឹងគុណព្រះជាម្ចាស់ ថាខ្ញុំបានមកដល់ខួប២៥ឆ្នាំ របស់ខ្ញុំនៅកម្ពុជា។
ការនៅទីនេះវាជាការប្រឈមដ៏ពិបាកសម្រាប់ខ្ញុំ ហើយវាជាការត្រាស់ហៅពិតពីព្រះជាម្ចាស់ ប៉ុន្តែខ្ញុំមិនមែនជាអ្នកធ្វើការនោះទេ គឺខ្ញុំជាមនុស្សរបស់ព្រះ ហើយខ្ញុំព្យាយាមស្មោះត្រង់ចំពោះទ្រង់ និងអ្នកម្ដាយ លូអុីសុីតា ។ សូមអរគុណ។ វីដេអូឯកសារ) ដកស្រង់ចេញពីឆាណែល៖ មូនិធិ ដុនបូស្កូ កម្ពុជា

Post a Comment

0 Comments